ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល
មហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់និស្សិតសាកលវិទ្យាល័យវិទ្យា
សាស្រ្តសុខាភិបាលក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់និស្សិត
ដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងឆ្នាំសិក្សា ២០១២-២០១៣ ចំនួន ១០០ នាក់ ដែលក្នុងនោះរួមានទោចក្រយាន ចំនួន២០គ្រឿង
កាបូប សៀវភៅវចនានុក្រម និងសម្ភារៈសិក្សា ចំនួន ៨០សម្រាប់ ។
ក្នុងនោះផងដែឯកឧត្តម ហ៊ុន ម៉ានី បានលើកសរសើរអំពីការរីកចំរើន និងសមិទ្ធផលរបស់សាកលវិទ្យាល័យក្នុងការចូមរួមចំណែក
ផលិតធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដែលជាធនធានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៌ប្រទេស លើសពីនេះទៅទៀតឯកឧត្តម
បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដល់និស្សិត និងយុវជនទាំងអស់ឲ្យខឹតខំប្រឹងប្រែងសិក្សា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើនថែមទៀត។
ពិធីសូត្រមន្តដើម្បីទទួលសិរីសួស្តីក្នុងឱកាសឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចសក ព.ស ២៥៥៧នៅវេលាម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ០៤ ខែ មេសាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំធ្វើពិធីសូត្រមន្ត និងប្រគេនតីយទាន ដូនដល់ព្រះសង្ឈ ដើម្បីទទួលសិរីសួស្តីក្នុងឱកាសឆ្នាំថ្មី ២០១៣ ដែលមានការចូលរួមដោយ មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត និង មានកម្មវិធីប្រគល់បណ្ណសសើរដល់បុគ្គលិកគំរូ ផងដែរ ដែលក្នុងនោះមាន មន្រ្តីរាជការ ចំនួន៥នាក់ និង បុគ្គលិកចំនួន៥នាក់។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយ វិទ្យាស្ថានសុខភាពសាធារណៈ អជ្ញាធរទន្លេសាប និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០១៣ វេលាម៉ោង ១៤:២០ នាទី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាបាល បានរៀបពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយ វិទ្យាស្ថានសុខភាពសាធារណៈ អជ្ញាធរទន្លេសាប និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីពង្រឹងកិច្ចសហការណ៍ ក្នុងការសិក្សាស្រាវជ្រាវ ទាក់ទងទៅនឹងវិស័យវិទ្យសាស្រ្តសុខាភិបាល
|





















































